ថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ត្រូវនឹង ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ពេលរសៀល លោក អ៊ាង ប្រុស អនុប្រធានមន្ទីរ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយ មន្ត្រីជំនាញដែលអញ្ចើញមកពី រដ្ឋបាលខេត្ត និង អនុប្រធានមន្ទីរផែនខេត្ត ដើម្បីទទួលសិក្សានិងស្វែងយល់បន្ថែមអំពីទិន្និន័យដែលត្រូវបញ្ចូលក្នុងរបាយការណ៏វិភាគ SWOTរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត និងធ្វើបច្ចុប្បន្នភាពទិន្និន័យ ។ ក្នុងនោះដែរក្រុមការងាររៀបចំរបាយការណ៏ នូវបញ្ជីទិន្នន័យដែលខ្វះខាត ជូនដល់មន្ទីរពាក់ព័ន្ធដើម្បីផ្តល់ជូនក្រុមការងារបន្ថែម ។