នាព្រឹក ថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកំពត ក្រោមការដឹកនាំដោយលោកប្រធានមន្ទីរ និងសហការី បានរៀបចំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដើម្បើផ្តល់ជាចំណេះដឹងថ្មីៗក្នុងការអនុវត្ដសកម្មភាពក្នុងឆ្នាំថវិកា និងដោះស្រាយនូវបញ្ហាប្រឈមផ្សេងៗ ដែលបានអនុវត្តកន្លងមក ។កិច្ចផ្សព្វផ្សាយបានបញ្ចប់ដោយជោគជ័យ និងមានភាពស្និតស្នាលក្រៃលែង ។