ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចប្រជុំស្តីពីការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានី-ខេត្ត
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ ២០២៣

នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានរៀបចំកិច្ចប្រជុំស្តីពី “ការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានី-ខេត្ត“​​ ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធដែលមានលក្ខណៈស៊ីជម្រៅ ដោយផ្តោតលើការលើកទឹកចិត្តទាំងក្នុងទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិ និងបច្ចេកទេសផ្នែក ពន្ធដារ និង គយ ក្នុងយន្តការ“ច្រកចេញចូលតែមួយ” នៃអនុគណៈកម្មាធិការវិនិយោគ​ រាជធានី​ខេត្ត ។ សមាសភាពចូលរួម ៖
១.ក្រុមការងារសម្រាប់ច្រកចេញចូលតែមួួយ
២.វាគ្មិនពីអគ្គលេខាធិការដ្ឋាន គសហ
៣.វាគ្មិនពីអគ្គនាយកដ្ឋានពន្ធដារ
៤.វាគ្មិនពីអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា
៥.មន្ត្រី​ជំនាញមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត, កែប, ព្រះសីហនុ, កោះកុង, កំពង់ស្ពឺ, កំពង់ឆ្នាំង
៦.មន្ត្រីជំនាញរដ្ឋបាលខេត្តទាំង ៥ ខេត្ត
ដែលរៀបចំនៅសាលប្រជុំរបស់រដ្ឋបាលខេត្តកំពត​។

ព័ត៌មានទាក់ទង