ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចពិភាក្សាលើសេចក្ដីព្រាងសៀវភៅមគ្គុទ្ទេសក៍វិនិយោគក្នុងខេត្តកំពត
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ ២០២៣

នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិក ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម ពេញ ធារម្យ អភិបាលរងនៃគណៈអភិបាលខេត្តកំពត និងប្រធានមន្ទីសំខាន់ៗ ក្នុងគោលបំណងជជែកពិភាក្សាលើសេចក្ដីព្រាងសៀវភៅមគ្គុទ្ទេសក៍វិនិយោគក្នុងខេត្តកំពត និងសុំយោបល់ជុំវិញការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត នៅចុងខែធ្នូនេះ។
កិច្ចពិភាក្សាបានផ្ដោតសំខាន់លើខ្លឹមសារ និងទន្និន័យចាំបាច់ដែលត្រូវដាក់បញ្ចូលទៅក្នុងសៀវភៅមគ្គុទ្ទេសក៍វិនិយោគ ដើម្បីលើកកម្ពស់និងផ្សព្វផ្សាយឱកាសវិនិយោគក្នុងខេត្តកំពតដែលជាខេត្តសម្បូរទៅដោយធនធានធម្មជាតិ ទេសចរណ៍ ស្ថិតនៅទីតាំងយុទ្ធសាស្ត្រ តភ្ជាប់ប្រទេសថៃ និងវៀតណាម តាមរយៈច្រកសេដ្ឋកិច្ចអនុតំបន់ឆ្នេរភាគខាងជើងកម្ពុជា។
ឯកឧត្ដម ពេញ ធារម្យ បានសម្ដែងការត្រេកអរ និងគាំទ្រចំពោះចក្ខុវិស័យរបស់សមាគម ដែលបាននិងកំពុងខិតខំប្រឹងប្រែងនាំយកការវិនិយោគចូលក្នុងខេត្តកំពត និងបើកឱកាសឱ្យវិនិយោគិនសិក្សាលើគម្រោងផែនការអភិវឌ្ឍន៍ផ្សេងៗ។ ឯកឧត្ដមក៏បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការបង្កើតសាខាសមាគមថ្មីក្នុងខេត្តកំពតផ្ទាល់ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រសមាគម។

ព័ត៌មានទាក់ទង